Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

មន្រ្តីដោះស្រាយបំណុល

LOLC (CAMBODIA) PLC
Krong Kampong Chhnang | Kampong Chhnang
  3 ប្រកាស
Verified This job has been verified by the company as a real job vacancy. ថ្ងៃនេះ
អ្នកជ្រើសរើសត្រូវបានសកម្ម1 ថ្ងៃ កន្លងទៅ The recruiter at this company was last active reviewing applications.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

មន្រ្តីដោះស្រាយបំណុល

LOLC (CAMBODIA) PLC
អ្នកជ្រើសរើសត្រូវបានសកម្ម1 ថ្ងៃ កន្លងទៅ The recruiter at this company was last active reviewing applications.
Cambodia - Kampong Chhnang
Verified This job has been verified by the company as a real job vacancy.

កម្រិតបទពិសោធន៍

Entry Level

មុខងារការងារ

Customer Service, Support

វិស័យការងារ

Banking/ Insurance/ Microfinance

កម្រិតអប់រំ

Bachelor Degree

ប្រភេទការងារ

Full Time

ការពិពណ៌នាការងារ

An Exciting Opportunity for ...

ដំណឹងជ្រើសរើសបុគ្គលិក

 

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

 

. ភារកិច្ច និងការទទួលខុសត្រូវ៖

  • ចូលរួមជាមួយនាយកនាយិកាសាខា នាយកនាយិការងសាខា និងប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីរួមរបស់សាខា។
  • ចូលរួមសហការជាមួយនាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីជម្រុញការដោះស្រាយបំណុលយឺតយ៉ាវចាប់ពី១៨០ថ្ងៃឡើងទៅ និងដើម្បីប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខាប្រកបដោយប្រសិទ្ធភាព។
  • ធានាថាបុគ្គលិកសាខាពាក់ព័ន្ធទាំងអស់មានរបាយការណ៍ បំណុលលុបចេញពីបញ្ជី និងបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវបានទាន់ពេលវេលា។
  • តាមដានលទ្ធផលការប្រមូលបំណុលរបស់នាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាដំណោះស្រាយ និងធ្វើការរាយការណ៍ពីឧបសគ្គ ជូននាយកនាយិកាសាខា។
  • ចូលរួមរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយបំណុល។
  • រៀបចំរបាយការណ៍ដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី ​រួមទាំងការត្រួតពិនិត្យសំណើរលុបបំណុលចេញពីបញ្ជីរបស់សាខា។
  • តាមដានដំណើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុលសម្រាប់សាខារបស់ខ្លួន។
  • ធ្វើការជិតស្និទ្ធជាមួយនាយកនាយិកាសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។

 

បើកទៅកាន់

Male

លក្ខខណ្ឌការងារ

 

. សមត្ថភាពដែលតម្រូវឱ្យមាន៖

  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចពីរឆ្នាំ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។
  • ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!

អ្វីដែលយើងផ្ដល់

អត្ថប្រយោជន៍

Incentive and Salary

រំលេច

  • ក្រុមហ៊ុនដ៏ល្អមួយ
  • ចូលជាមួយក្រុម
  • អ្នកអាចធ្វើឱ្យមានភាពខុសគ្នា

ឱកាសការងារ

  • ឱកាសសម្រាប់ការផ្សព្វផ្សាយ
  • លទ្ធភាពសម្រាប់ការបណ្តុះបណ្តាលការងារ
  • រៀនជំនាញ និងបច្ចេកទេសថ្មីៗ

ដាក់ពាក្យសម្រាប់ការងារនេះ

OR

កម្រិតបទពិសោធន៍

Entry Level

មុខងារការងារ

Customer Service, Support

វិស័យការងារ

Banking/ Insurance/ Microfinance

កម្រិតអប់រំ

Bachelor Degree

ប្រភេទការងារ

Full Time

ការងារដែលស្រដៀងបន្ថែម

Share with a Friend