Identify and develop new business opportunities and potential customers. Build and maintain strong relationships with existing and prospective clients. Promote the company's products and services to achieve sales targets. Prepare sales proposals, quotations, and reports. Negotiate with clients and follow up on sales opportunities. Monitor market trends and competitors to identify new business opportunities.
អំពីក្រុមហ៊ុន (About the Company) ក្រុមហ៊ុនយើងប្រកបអាជីវកម្មលើវិស័យរចនាខាងក្នុង (Interior Design & Fit-out) ការផលិតទូឈើតាមការកម្មង់ (Custom Cabinetry) និងសំណង់ (Construction) ។ យើងកំពុងស្វែងរកបុគ្គលិកម្នាក់ ដែលមានភាពស្មោះត្រង់ ម៉ត់ចត់ និងអាចធ្វើការឯករាជ្យ ដើម្បីគ្រប់គ្រងបញ្ជីគណនេយ្យ ចំណាយតាមគម្រោង លទ្ធកម្ម ស្តុកឧបករណ៍ ព្រមទាំងការងាររដ្ឋបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន ។ ទំនួលខុសត្រូវ (Responsibilities) ក. ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ការកត់ត្រាចំណាយប្រចាំថ្ងៃ (Daily Expense Bookkeeping): កត់ត្រាចំណាយប្រចាំថ្ងៃទាំងអស់របស់ក្រុមហ៊ុនអោយបានទាន់ពេល និងត្រឹមត្រូវ (សាច់ប្រាក់ ការផ្ទេរតាមធនាគារ ABA ជាដើម) ។ គ្រប់គ្រងសាច់ប្រាក់តូច (Petty Cash) និងធ្វើការផ្ទៀងផ្ទាត់សមតុល្យប្រចាំថ្ងៃ ។ ប្រមូល រៀបចំ និងរក្សារទុកវិក្កយប័ត្រ បង្កាន់ដៃ និងឯកសារយោងទាំងអស់អោយមានសណ្តាប់ធ្នាប់ ។ ផ្ទៀងផ្ទាត់ចំណាយជាមួយរបាយការណ៍ធនាគារ (Bank Reconciliation) ប្រចាំសប្តាហ៍ និងប្រចាំខែ ။ 2. ការតាមដានចំណាយតាមគម្រោង (Project Expense Tracking): ចាត់ថ្នាក់ចំណាយទាំងអស់តាមលេខកូដគម្រោង (Project Code) អោយបានច្បាស់លាស់ ။ តាមដានចំណាយជាក់ស្តែងធៀបនឹងថវិកាគម្រោង (Actual vs. Budget) និងរាយការណ៍ភ្លាមៗ ប្រសិនបើមានការចំណាយលើសថវិកា ။ រៀបចំរបាយការណ៍ចំណាយតាមគម្រោងប្រចាំសប្តាហ៍ និងប្រចាំខែ ជូននាយកគ្រប់គ្រង ။ សហការជាមួយអ្នកគ្រប់គ្រងការដ្ឋាន (Site Manager) ដើម្បីផ្ទៀងផ្ទាត់ចំណាយនៅការដ្ឋាន ။ 3.លទ្ធកម្ម (Procurement): ទទួលសំណើទិញសម្ភារៈពីផ្នែករចនា រោងជាង និងការដ្ឋាន ။ ស្វែងរកតម្លៃ (Quotation) ពីអ្នកផ្គត់ផ្គង់យ៉ាងតិច ៣ទៅ៤ កន្លែងដើម្បីប្រៀបធៀបតម្លៃ និងគុណភាព ។ រក្សារទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ។ ធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកផ្គត់ផ្គង់ និងតារាងតម្លៃសម្ភារៈជាប្រចាំ ။ 4. ការគ្រប់គ្រងស្តុកឧបករណ៍ (Tool Equipment Stock Control): រៀបចំនិងថែរក្សាបញ្ជីឧបរកណ៍ និងគ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុន (Tool Register) ။ គ្រប់គ្រងការចេញ ចូល ឧបករណ៍ (Check-in/ Check-Out) រវាងរោងជាង និងការដ្ឋាននីមួយៗ ដោយមានឯកសារហត្ថលេខច្បាស់លាស់ ။ ធ្វើការរាប់ស្តុកជាក់ស្តែង (Physical Count) ប្រចាំខែ និងរាយការណ៍ករណីបាត់បង់ ឬខូចខាត ။ តាមដានការជួសជុល និងថែទាំឧបករណ៍ ព្រមទាំងស្នើទិញថ្មីនៅពេលចាំបាច់ ။ ខ. ផ្នែករដ្ឋបាល និងធនធានមនុស្ស 5. ប្រាក់បៀវត្សរ៍ (Payroll): គណនាប្រាក់ខែបុគ្គលិកប្រចាំខែ និងប្រាក់ឈ្នួលកម្មករការដ្ឋាន (ប្រចាំថ្ងៃ / ប្រចាំសប្តាហ៍) ដោយផ្អែកលើទិន្នន័យវត្តមាន ដែលបានផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងការដ្ឋាន ။ រៀបចំតារាងបើកប្រាក់ខែ (Payroll Sheet) ដាក់ស្នើជូននាយកគ្រប់គ្រងអនុម័ត មុនធ្វើការទូទាត់ ။ គណនាការកាត់ទុក ប្រាក់បន្ថែមម៉ោង (OT) ប្រាក់រង្វាន់ និងការកាត់ពន្ធលើប្រាក់បៀវត្សរ៍តាមច្បាប់ ။ រក្សារកំណត់ត្រាប្រាក់បៀរបត្សរ៍អោយមានសណ្តាប់ធ្នាប់ និងសម្ងាត់ ။ 6.ការជ្រើសរើសបុគ្គលិក (Recruitment Support): ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកតាមបណ្តាញនានា (BongThom, CamHR, Facebook, Telegram ជាដើម) ။ ទទួល និងរៀបចំ CV បេក្ខជន ព្រមទាំងកំណត់ពេលសម្ភាសន៍ជូននាយកគ្រប់គ្រង ။ រៀបចំឯកសារចូលបម្រើការងារ (Onboarding) សម្រាប់ បុគ្គលិកថ្មី ။ 7. វត្តមាន និងច្បាប់ឈប់សម្រាក (Attendance & Leave): តាមដានវត្តមានបុគ្គលិកការិយាល័យ រោងជាង និងកម្មករការដ្ឋានប្រចាំថ្ងៃ ။ គ្រប់គ្រងសំណើច្បាប់ឈប់សម្រាក និងកត់ត្រាសមតុល្យថ្ងៃឈប់សម្រាករបស់បុគ្គលិកម្នាក់ៗ ။ រៀបចំរបាយការណ៍វត្តមានប្រចាំខែ សម្រាប់ជាមូលដ្ឋានគណនាប្រាក់ខែ ။ របាយការណ៍ត្រូវផ្តល់ជូននាយកគ្រប់គ្រង (Required Reports) របាយការណ៍ចំណាយប្រចាំថ្ងៃ / ប្រចាំសប្តាហ៍ របាយការណ៍ចំណាយតាមគម្រោង (Project Cost Report) ប្រចាំខែ របាយការណ៍ស្តុកឧបករណ៍ប្រចាំខែ របាយការណ៍ PO និងបំណុលអ្នកផ្គត់ផ្គង់ (Accounts Payable) តារាងបើកប្រាក់ខែ របាយការណ៍វត្តមានប្រចាំខែ និងរបាយការណ៍ថែមម៉ោង