A Great Opportunity for ...
អំពីក្រុមហ៊ុន (About the Company)
ក្រុមហ៊ុនយើងប្រកបអាជីវកម្មលើវិស័យរចនាខាងក្នុង (Interior Design & Fit-out) ការផលិតទូឈើតាមការកម្មង់ (Custom Cabinetry) និងសំណង់ (Construction) ។ យើងកំពុងស្វែងរកបុគ្គលិកម្នាក់ ដែលមានភាពស្មោះត្រង់ ម៉ត់ចត់ និងអាចធ្វើការឯករាជ្យ ដើម្បីគ្រប់គ្រងបញ្ជីគណនេយ្យ ចំណាយតាមគម្រោង លទ្ធកម្ម ស្តុកឧបករណ៍ ព្រមទាំងការងាររដ្ឋបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន ។
ទំនួលខុសត្រូវ (Responsibilities)
ក. ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
-
ការកត់ត្រាចំណាយប្រចាំថ្ងៃ (Daily Expense Bookkeeping):
- កត់ត្រាចំណាយប្រចាំថ្ងៃទាំងអស់របស់ក្រុមហ៊ុនអោយបានទាន់ពេល និងត្រឹមត្រូវ (សាច់ប្រាក់ ការផ្ទេរតាមធនាគារ ABA ជាដើម) ។
-
គ្រប់គ្រងសាច់ប្រាក់តូច (Petty Cash) និងធ្វើការផ្ទៀងផ្ទាត់សមតុល្យប្រចាំថ្ងៃ ។
-
ប្រមូល រៀបចំ និងរក្សារទុកវិក្កយប័ត្រ បង្កាន់ដៃ និងឯកសារយោងទាំងអស់អោយមានសណ្តាប់ធ្នាប់ ។
-
ផ្ទៀងផ្ទាត់ចំណាយជាមួយរបាយការណ៍ធនាគារ (Bank Reconciliation) ប្រចាំសប្តាហ៍ និងប្រចាំខែ ။
2. ការតាមដានចំណាយតាមគម្រោង (Project Expense Tracking):
- ចាត់ថ្នាក់ចំណាយទាំងអស់តាមលេខកូដគម្រោង (Project Code) អោយបានច្បាស់លាស់ ။
-
តាមដានចំណាយជាក់ស្តែងធៀបនឹងថវិកាគម្រោង (Actual vs. Budget) និងរាយការណ៍ភ្លាមៗ ប្រសិនបើមានការចំណាយលើសថវិកា ။
-
រៀបចំរបាយការណ៍ចំណាយតាមគម្រោងប្រចាំសប្តាហ៍ និងប្រចាំខែ ជូននាយកគ្រប់គ្រង ။
-
សហការជាមួយអ្នកគ្រប់គ្រងការដ្ឋាន (Site Manager) ដើម្បីផ្ទៀងផ្ទាត់ចំណាយនៅការដ្ឋាន ။
3.លទ្ធកម្ម (Procurement):
- ទទួលសំណើទិញសម្ភារៈពីផ្នែករចនា រោងជាង និងការដ្ឋាន ။
-
ស្វែងរកតម្លៃ (Quotation) ពីអ្នកផ្គត់ផ្គង់យ៉ាងតិច ៣ទៅ៤ កន្លែងដើម្បីប្រៀបធៀបតម្លៃ និងគុណភាព ។
-
រក្សារទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ។
-
ធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកផ្គត់ផ្គង់ និងតារាងតម្លៃសម្ភារៈជាប្រចាំ ။
4. ការគ្រប់គ្រងស្តុកឧបករណ៍ (Tool Equipment Stock Control):
- រៀបចំនិងថែរក្សាបញ្ជីឧបរកណ៍ និងគ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុន (Tool Register) ။
-
គ្រប់គ្រងការចេញ ចូល ឧបករណ៍ (Check-in/ Check-Out) រវាងរោងជាង និងការដ្ឋាននីមួយៗ ដោយមានឯកសារហត្ថលេខច្បាស់លាស់ ။
-
ធ្វើការរាប់ស្តុកជាក់ស្តែង (Physical Count) ប្រចាំខែ និងរាយការណ៍ករណីបាត់បង់ ឬខូចខាត ။
-
តាមដានការជួសជុល និងថែទាំឧបករណ៍ ព្រមទាំងស្នើទិញថ្មីនៅពេលចាំបាច់ ။
ខ. ផ្នែករដ្ឋបាល និងធនធានមនុស្ស
5. ប្រាក់បៀវត្សរ៍ (Payroll):
-
គណនាប្រាក់ខែបុគ្គលិកប្រចាំខែ និងប្រាក់ឈ្នួលកម្មករការដ្ឋាន (ប្រចាំថ្ងៃ / ប្រចាំសប្តាហ៍) ដោយផ្អែកលើទិន្នន័យវត្តមាន ដែលបានផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងការដ្ឋាន ။
-
រៀបចំតារាងបើកប្រាក់ខែ (Payroll Sheet) ដាក់ស្នើជូននាយកគ្រប់គ្រងអនុម័ត មុនធ្វើការទូទាត់ ။
-
គណនាការកាត់ទុក ប្រាក់បន្ថែមម៉ោង (OT) ប្រាក់រង្វាន់ និងការកាត់ពន្ធលើប្រាក់បៀវត្សរ៍តាមច្បាប់ ။
-
រក្សារកំណត់ត្រាប្រាក់បៀរបត្សរ៍អោយមានសណ្តាប់ធ្នាប់ និងសម្ងាត់ ။
6.ការជ្រើសរើសបុគ្គលិក (Recruitment Support):
-
ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកតាមបណ្តាញនានា (BongThom, CamHR, Facebook, Telegram ជាដើម) ။
-
ទទួល និងរៀបចំ CV បេក្ខជន ព្រមទាំងកំណត់ពេលសម្ភាសន៍ជូននាយកគ្រប់គ្រង ။
-
រៀបចំឯកសារចូលបម្រើការងារ (Onboarding) សម្រាប់
-
បុគ្គលិកថ្មី ။
7. វត្តមាន និងច្បាប់ឈប់សម្រាក (Attendance & Leave):
-
តាមដានវត្តមានបុគ្គលិកការិយាល័យ រោងជាង និងកម្មករការដ្ឋានប្រចាំថ្ងៃ ။
-
គ្រប់គ្រងសំណើច្បាប់ឈប់សម្រាក និងកត់ត្រាសមតុល្យថ្ងៃឈប់សម្រាករបស់បុគ្គលិកម្នាក់ៗ ။
-
រៀបចំរបាយការណ៍វត្តមានប្រចាំខែ សម្រាប់ជាមូលដ្ឋានគណនាប្រាក់ខែ ။
របាយការណ៍ត្រូវផ្តល់ជូននាយកគ្រប់គ្រង (Required Reports)
-
របាយការណ៍ចំណាយប្រចាំថ្ងៃ / ប្រចាំសប្តាហ៍
-
របាយការណ៍ចំណាយតាមគម្រោង (Project Cost Report) ប្រចាំខែ
-
របាយការណ៍ស្តុកឧបករណ៍ប្រចាំខែ
-
របាយការណ៍ PO និងបំណុលអ្នកផ្គត់ផ្គង់ (Accounts Payable)
-
តារាងបើកប្រាក់ខែ របាយការណ៍វត្តមានប្រចាំខែ និងរបាយការណ៍ថែមម៉ោង