Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

Sous Chef (ប្រធានក្រុមចុងភៅ)

(F&B Manager)

Naki Group
Chamkar Mon | Phnom Penh
  1 帖子
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
4 天前
招聘人员活跃12 小时 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
Sous Chef (ប្រធានក្រុមចុងភៅ)
Naki Group, Chamkar Mon | Phnom Penh

Sous Chef (ប្រធានក្រុមចុងភៅ)

Naki Group

Sous Chef (ប្រធានក្រុមចុងភៅ)

(F&B Manager)

Naki Group
招聘人员活跃12 小时 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Cambodia - Phnom Penh
Verified This Job has been Verified as
Real by the Company.

经验水平

Manager

工作职能

Food and Beverage

就业行业

Real Estate/Property Development

最低教育水平

Diploma

工作类型

Full Time

职位描述

An Excellent Opportunity for ...

ការសង្ខេបតួនាទី (Job summary)

ប្រធានក្រុមចុងភៅមានតួនាទីត្រួតពិនិត្យទៅលើរាល់ប្រតិបត្តិការទាំងអស់នៅក្នុងផ្ទះបាយ និងធានាឲ្យបាននូវគុណ ភាពនៃរាល់អាហារទាំងអស់ដែលត្រូវបានចំអិនជូនអតិថិជន​ រយៈពេលនៃការចំអិន រសជាតិនៃអាហារ និងរចនាបទ ផ្សេងៗឲ្យស្របទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ប្រធានក្រុមចុងភៅ គឺផ្តោត លើការគ្រប់គ្រង និងដឹកនាំក្រុមចុងភៅឲ្យអនុវត្តការងារទៅតាមកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ និងធានានូវភាព ស្អាតក្នុងផ្ទះបាយ ភាពមានអនាម័យខ្ពស់ ផាសុខភាព និងរក្សាសុខសុវត្ថិភាពនៃការងារក្នុងផ្ទះបាយជានិច្ចឲ្យស្រប ទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន។

 

ទំនួលខុសត្រូវតួនាទី  (Accountabilities)

  • ត្រូវត្រួតពិនិត្យក្រុមចុងភៅឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុង ម៉ោងបំពេញការងារ ហើយធានាឲ្យបានថាក្រុមចុងភៅតែងតែគោរពទៅតាមគោលការណ៍បញ្ចេកទេសស្តង់ដា អនាម័យ និងស្តង់ដាសុវត្តិភាពការងារដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យក្រុមចុងភៅឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរពពេល វេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបាន កំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមចុងភៅ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅ តាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យរាល់មុខម្ហូបដែលបានចំអិនដោយក្រុមចុងភៅ ហើយធានាឲ្យបានថាម្ហូបទាំងអស់ត្រូវបានចំអិន ស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុនដូចជាបរិមាណ រសជាតិ ការប្រើប្រាស់ចាន ការរចនារូបរាងម្ហូប ការប្រើប្រាស់គ្រឿងផ្សំ និងទឹកជ្រលក់ និងរយៈនៃការចំអិនជាដើម -ល-
  • ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្តល់សេវាកម្មភេសជ្ជៈជួរមុខ ដើម្បីប្រមូលពត៌មានពីអតិថិជនដូចជារស ជាតិនៃអាហារ ការរចនារូបរាងម្ហូប គ្រឿងផ្សំ ទឹកជ្រលក់ រយៈពេលនៃការរង់ចាំអាហារ ឬពត៌មានផ្សេងៗទៀត​ ហើយត្រូវទាញយកមតិទាំងអស់នោះដើម្បីពិភាក្សាជាមួយផ្នែកដែលពាក់ព័ន្ធក្នុងគោលបំណងដើម្បីស្ថាបនា និងកែលំអ
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ប្រើប្រាស់ទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវចាត់ចែងក្រុមចុងភៅឲ្យប្រមូលកាកសំណល់ផ្ទះបាយទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និង បែងចែកប្រភេទសម្រាម ឬកាកសំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹម ត្រូវដូចជាប្រភេទសាច់ខូច បន្លែខូច គ្រឿងទេសផ្សេងៗដែលខូច ឬប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុត ឆេះ ឬដុតមិនឆេះជាដើម -ល-
  • ត្រូវធានាថាក្នុងបរិវេណផ្ទះបាយតែងតែមានអនាម័យខ្ពស់ មានផាសុខភាពល្អ មានសុខសុវត្ថិភាព និងមាន សណ្តាប់ធ្នាប់ការងារ​ជាប់ជានិច្ច
  • ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្អាតដើម្បីសម្អាតទ្រង់ទ្រាយធំ និងដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតជា រៀងរាល់ត្រីមាស ក្នុងគោលបំណងថែរក្សាអនាម័យ ផាសុខភាព និងដើម្បីធានាថាផ្ទះបាយគ្មានសត្វល្អិតរំខាន
  • ត្រូវធានាថារាល់សម្ភារៈបរិក្ខាប្រើប្រាស់ក្នុងផ្ទះបាយគឺតែងតែមានសភាពស្អាត មានអនាម័យ និងបានរក្សាទុក ដាក់ត្រឹមត្រូវ មានសណ្តាប់ធ្នាប់ល្អ និងមានសុខសុវត្ថិភាព​ជានិច្ច
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីការប្រើប្រាស់សារពើភ័ណ្ឌក្នុងផ្ទះបាយ ឬគ្រឿង ទេសផ្សេងៗ រួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវធ្វើរបាយការណ៍ប្រចាំសប្តាហ៍អំពីសារពើភ័ណ្ឌខូចខាតក្នុងផ្ទះបាយ ឬគ្រឿងទេសផ្សេងៗដែលផុតសុពល ភាពប្រើប្រាស់ ដូចជាប្រភេទសាច់ដែលខូច ប្រភេទបន្លែដែលខូច ឬប្រភេទគ្រឿងផ្សំខូច រួចផ្ញើជូនថ្នាក់លើ និង នាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវពិភាក្សាជាមួយថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ចអំពីសារពើភ័ណ្ឌដែលជិតផុតសុពលភាពប្រើប្រាស់ដូច ជាប្រភេទសាច់ ឬបន្លែ ក្នុងគោលបំណងធ្វើប្រូម៉ូសិន ឬធ្វើការបញ្ចុះតម្លៃ ឬចំអិនជូនបុគ្គលិកឲ្យបានទទួលទាន
  • ត្រួវធានាថារាល់សារពើភ័ណ្ឌ គ្រឿងទេស គ្រឿងផ្សំ ឬបរិក្ខាប្រើប្រាស់ផ្សេងៗទៀតក្នុងផ្ទះបាយ គឺតែងតែមាន ប្រើប្រាស់គ្រប់គ្រាន់ជានិច្ច ដោយមិនមានភាពខ្វះខាត ឬបែជាមានបរិមាណច្រើនលើសពីតម្រូវការជាក់ស្តែង
  • ត្រួវធានាថារាល់សារពើភ័ណ្ឌក្នុងផ្ទះបាយ គ្រឿងទេស ឬគ្រឿងផ្សំផ្សេងៗទៀតត្រូវបានកត់ត្រាកាលបរិច្ឆេទ ច្បាស់លាស់ និងត្រូវបានរក្សាទុកទៅតាមទីតាំងត្រឹមត្រូវស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុន
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានផ្ទះបាយដើម្បីធានាឲ្យបានថាក្រុមការងារចុងភៅមាន កម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្តល់សេវាកម្មជូនដល់អតិថិជន
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានផ្ទះបាយ គឺត្រូវបាន រៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌មានវិទ្យា
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

打开

Male/Female

职位要求

ការបញ្ជាក់តួនាទី (Job Specification)

  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់វិទ្យាស្ថានម្ហូបអាហារ ឬបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬមធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ ប្រហែល  
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការប្រើប្រាស់គ្រឿងផ្សំ ការរចនារូបរាងម្ហូបអាហារ ឬ ចំណេះដឹងជាមួយម្ហូបអាហារបែបអាស៊ាន និងបែបអឺរ៉ុបផ្សេងៗទៀតកាន់តែប្រសើរ
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

សូមដាក់ពាក្យតាមរយៈ Email: [email protected] ឬប្រព័ន្ធតេឡេក្រាម 081 990 959

我们能提供什么

好处

● Competitive salary, Service Charge & Yearly increment based on performance
● NSSF & Pension funds
● Weekly day off, 18 days & Public holidays

亮点

● Staff week & promotion
● Employee uniform, Lunch allowance, Night work allowance & other allowance

工作机会

● Internal training & development opportunity & Oversea paid training
● Performance Bonus
● Seminar, Company parties & Events