Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

Technician Supervisor

(HSE Officer)

Naki Group
Chamkar Mon | Phnom Penh
  1 帖子
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
23 Apr 2026
招聘人员活跃3 天 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile

Technician Supervisor

(HSE Officer)

Naki Group
招聘人员活跃3 天 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Cambodia - Phnom Penh
Verified This Job has been Verified as
Real by the Company.

经验水平

Manager

工作职能

Construction, Skilled Workers

就业行业

Real Estate/Property Development

最低教育水平

Bachelor Degree

工作类型

Full Time

职位描述

A Great Opportunity for ...

  • ត្រូវត្រួតពិនិត្យក្រុមកូនជាងបញ្ចេកទេស ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន ពាក់ស្លាកឈ្មោះ និងអនុវត្ត កិច្ចការងារជួសជុលផ្សេងៗទៅតាមស្តង់ដាបញ្ចេកទេសគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវត្រួតពិនិត្យក្រុមជាងបញ្ចេកទេសឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យ គោរពពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាល វិភាគដែលបានកំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមជាងបញ្ចេកទេសគ្រប់វេន ហើយធានាឲ្យបានថាពួកគេ បានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យក្រុមការងារជាងបញ្ចេកទេសជាប្រចាំឲ្យអនុវត្តការងារទៅតាមតារាងកាលវិភាគថែទាំ ដូចជា ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធត្រជាក់ផ្សេងៗនៅក្នុងក្រុមហ៊ុនដូចដែលបានកំណត់
  • ត្រូវចាត់ចែងក្រុមកូនជាងបញ្ចេកទេសដើម្បីត្រួតពិនិត្យ និងថែទាំអាងហែលទឹកជាប្រចាំដើម្បីធានាឲ្យបានថា អាងហែលទឹកស្អាត និងមានអនាម័យជាប់ជានិច្ច
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវជួសជុលគ្រប់ពេលមានបញ្ហាដាច់ភ្លើង ដាច់ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល-
  • ត្រូវធានាថារាល់ការចំណាយផ្សេងៗទៅលើសម្ភារៈជួសជុលក្នុងបន្ទប់របស់អតិថិជន គឺមានប្រសិទ្ធភាពខ្ពស់ និងសមស្របជានិច្ច ប្រសិនបើប្រៀបធៀបជាមួយនឹងតម្លៃសេវាកម្ម កម្លាំងពលកម្ម និងពេលវេលារបស់ ក្រុមការងារ
  • ត្រូវធានាថារាល់សេវាកម្មជួសជុលរបស់ក្រុមជាងបញ្ចេកទេសទាំងអស់ គឺតែងតែមានប្រសិទ្ធភាពខ្ពស់ និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្មជួសជុលជាថ្មីម្តងទៀង ទាំងសម្រាប់បុគ្គលិក និងសម្រាប់ភ្ញៀវម្ចាស់​បន្ទប់
  • ត្រូវធានាភាពស្អាត អនាម័យ និងសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីក្រុមជាងបញ្ចេកទេសបានបញ្ចប់សេវា កម្មជួសជុលនីមួយៗ
  • ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពប្រចាំថ្ងៃនៃរាល់គ្រឿងបរិក្ខាប្រើប្រាស់ទាំងអស់​​ដូចជាម៉ូទ័រស្វាន ម៉ូទ័របាញ់ ដែកកាប់ តួឡឺវីស ឬសម្ភារៈជាងផ្សេងៗទៀតតែងតែដំណើរការបានល្អនៅគ្រប់លក្ខណ្ឌ និងគ្រប់កាលៈ ទេសៈទាំងអស់
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ជួសជុលទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីការប្រើប្រាស់សារពើភ័ណ្ឌរួចផ្ញើជូនថ្នាក់លើ និង នាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីសមិទ្ធិផលនៃដំណើរការនៃការជួសជុល ឬដំ ហែទាំទាំងអស់របស់ក្រុមជាងបញ្ចេកទេសរួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានជាងបញ្ចេកទេសដើម្បីរក្សាសេវាកម្មជួសជុលជូន​បុគ្គ លិក និងអតិថិជនប្រចាំថ្ងៃដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានជាងបញ្ចេកទេស គឺត្រូវបានរៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌ មានវិទ្យា
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

打开

Male

职位要求

ចំណេះដឹង

  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ សញ្ញាបត្រជំនាញអគ្គិសនី និងបញ្ចេកវិទ្យាមេកានិច ឬជំនាញប្រហាក់ប្រហែល
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការរៀបចំបណ្តាញទឹក ប្រព័ន្ធភ្លើង ម៉ូទ័រ ឬប្រព័ន្ធបរិក្ខា ត្រជាក់ និងឈើ បើមានចំណេះដឹងជាមួយនឹងការរៀបចំសាងសង់អគារកាន់តែប្រសើរ

ជំនាញ និងសមទ្ធភាព

  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

我们能提供什么

好处

- ការធានារ៉ាប់រ៉ងសុខភាព "បសស" និងប្រាក់សោធន៍
- ការតម្លើងប្រាក់បៀរវត្សប្រចាំឆ្នាំយោងទៅលើសមិទ្ធផលការងារ
- ច្បាប់ឈប់សម្រាក់ប្រចាំសប្តាហ៍ និងប្រចាំឆ្នាំ

亮点

- ប្រាក់ខែគោល និងប្រាក់បន្ថែម
- ប្រាក់ឧបត្ថម្ភថ្លៃអាហារថ្ងៃត្រង់ និង ប្រាក់ឧបត្ថម្ភថ្លៃធ្វើការពេលយប់
- ផ្តល់ឯកសណ្ឋានបុគ្គលិក និងសេវាកម្មបោកគក់

工作机会

- វគ្គបណ្តុះបណ្តាលបុគ្គលិក និងឱកាសអភិវឌ្ឍន៍ខ្លួន
- កម្មវិធីចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងជប់លៀងប្រចាំឆ្នាំ