A Great Opportunity for ...
១. ការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃផ្ទៃក្នុង (Internal Value Chain Optimization)
ធានាថាផលិតផលសង្ហារឹម ដែក និងកញ្ចក់ ត្រូវបានផ្គត់ផ្គង់ទៅឱ្យគម្រោងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាន់ពេលវេលា និងមានគុណភាពស្របតាមស្តង់ដារដែលក្រុមហ៊ុនមេកំណត់ ដើម្បីកាត់បន្ថយការនាំចូល ឬការទិញពីខាងក្រៅដែលមានតម្លៃខ្ពស់។
២. ការគ្រប់គ្រងថ្លៃដើម និងថវិកាប្រកបដោយប្រសិទ្ធភាព (Cost Center Management)
គ្រប់គ្រង និងត្រួតពិនិត្យថ្លៃដើមផលិតកម្ម និងសេវាកម្មជួសជុលគ្រឿងចក្រឱ្យស្ថិតក្នុងកម្រិតទាបបំផុត (Cost-Efficiency) ដើម្បីជួយឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀតមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ក្នុងការអនុវត្តគម្រោងរបស់ពួកគេ។
៣. ការធានាទំនុកចិត្តលើសេវាកម្មគ្រឿងចក្រ (Reliability of Shared Assets)
រៀបចំប្រព័ន្ធថែទាំបង្ការ (Preventive Maintenance) សម្រាប់គ្រឿងចក្រធុនធ្ងន់ និងសេវាកម្មជួសជុលឱ្យមានភាពរហ័សរហួនបំផុត ដើម្បីធានាថាគ្រប់គម្រោងរបស់ក្រុមហ៊ុនមេ មិនត្រូវបានរអាក់រអួល ឬយឺតយ៉ាវដោយសារបញ្ហាបច្ចេកទេសគ្រឿងចក្រ។
៤. ការសម្របសម្រួល និងសហការអន្តរបុត្រសម្ព័ន្ធ (Inter-company Synergy)
ដើរតួជាអ្នកសម្របសម្រួលកណ្តាល ដើម្បីបែងចែកធនធាន (គ្រឿងចក្រ និងកម្លាំងផលិត) ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនីមួយៗតាមអាទិភាព និងភាពចាំបាច់នៃគម្រោង ជៀសវាងការជាន់គ្នា ឬការទុកធនធានចោលមិនបានប្រើប្រាស់ (Resource Idle)។
៥. ការកសាងស្តង់ដាររួម និងសវនកម្មគុណភាព (Standardization & Internal Audit)
បង្កើត និងរក្សាបទដ្ឋានបច្ចេកទេសរួមមួយសម្រាប់ផលិតផល និងសេវាកម្ម ដើម្បធានាថា ទោះបីជាការងារធ្វើឡើងសម្រាប់ផ្ទៃក្នុង ក៏លទ្ធផលដែលទទួលបានមានគុណភាពខ្ពស់ ដូចទៅនឹងការទិញពីទីផ្សារសេរី ឬល្អជាង ដើម្បីកាត់បន្ថយហានិភ័យនៃកំហុសបច្ចេកទេសក្នុងគម្រោងរួម។