Job Seeker Reactivate Your Account
Thank you, this account has been Deactivated.
Do you want to Reactivate your account?
No
Yes
X

ផ្នែកគណនេយ្យ និង រដ្ឋបាល-ធនធានមនុស្ស

(Account & Admin)

Kurt A&D
Saensokh | Phnom Penh
  1 帖子
Verified This Job has been Verified as
Real by the Company.
This Job has been Verified as
Real by the Company.
今天
招聘人员活跃1 周 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Sorry, Unable to Apply
x
55%
Please Upload CV Attachment, or update your JobNet Profile to at least 55% of completion.
Upload CV
Update Profile
ផ្នែកគណនេយ្យ និង រដ្ឋបាល-ធនធានមនុស្ស
Kurt A&D, Saensokh | Phnom Penh

ផ្នែកគណនេយ្យ និង រដ្ឋបាល-ធនធានមនុស្ស

Kurt A&D

ផ្នែកគណនេយ្យ និង រដ្ឋបាល-ធនធានមនុស្ស

(Account & Admin)

Kurt A&D
招聘人员活跃1 周 前 This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
This Company is Actively
Hiring. Your CV will be Sent
Directly to the Company.
Cambodia - Phnom Penh
Verified This Job has been Verified as
Real by the Company.

经验水平

Experienced Non-Manager

工作职能

Finance, Accounting, Audit

就业行业

Construction/Building/Architecture

最低教育水平

Bachelor Degree

工作类型

Full Time

职位描述

A Great Opportunity for ...

អំពីក្រុមហ៊ុន (About the Company)

ក្រុមហ៊ុនយើងប្រកបអាជីវកម្មលើវិស័យរចនាខាងក្នុង (Interior Design & Fit-out) ការផលិតទូឈើតាមការកម្មង់ (Custom Cabinetry) និងសំណង់ (Construction) ។ យើងកំពុងស្វែងរកបុគ្គលិកម្នាក់ ដែលមានភាពស្មោះត្រង់ ម៉ត់ចត់ និងអាចធ្វើការឯករាជ្យ ដើម្បីគ្រប់គ្រងបញ្ជីគណនេយ្យ ចំណាយតាមគម្រោង លទ្ធកម្ម ស្តុកឧបករណ៍ ព្រមទាំងការងាររដ្ឋបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន ។

 

 ទំនួលខុសត្រូវ (Responsibilities)

ក. ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ 

  1. ការកត់ត្រាចំណាយប្រចាំថ្ងៃ (Daily Expense Bookkeeping):

  • កត់ត្រាចំណាយប្រចាំថ្ងៃទាំងអស់របស់ក្រុមហ៊ុនអោយបានទាន់ពេល និងត្រឹមត្រូវ (សាច់ប្រាក់ ការផ្ទេរតាមធនាគារ ABA ជាដើម) ។
  • គ្រប់គ្រងសាច់ប្រាក់តូច (Petty Cash) និងធ្វើការផ្ទៀងផ្ទាត់សមតុល្យប្រចាំថ្ងៃ ។

  • ប្រមូល រៀបចំ និងរក្សារទុកវិក្កយប័ត្រ បង្កាន់ដៃ និងឯកសារយោងទាំងអស់អោយមានសណ្តាប់ធ្នាប់ ។

  • ផ្ទៀងផ្ទាត់ចំណាយជាមួយរបាយការណ៍ធនាគារ (Bank Reconciliation) ប្រចាំសប្តាហ៍ និងប្រចាំខែ ။

      2. ការតាមដានចំណាយតាមគម្រោង (Project Expense Tracking):

  • ចាត់ថ្នាក់ចំណាយទាំងអស់តាមលេខកូដគម្រោង (Project Code) អោយបានច្បាស់លាស់ ။
  • តាមដានចំណាយជាក់ស្តែងធៀបនឹងថវិកាគម្រោង (Actual vs. Budget) និងរាយការណ៍ភ្លាមៗ ប្រសិនបើមានការចំណាយលើសថវិកា ။

  • រៀបចំរបាយការណ៍ចំណាយតាមគម្រោងប្រចាំសប្តាហ៍ និងប្រចាំខែ ជូននាយកគ្រប់គ្រង ။

  • សហការជាមួយអ្នកគ្រប់គ្រងការដ្ឋាន (Site Manager) ដើម្បីផ្ទៀងផ្ទាត់ចំណាយនៅការដ្ឋាន ။

      3.លទ្ធកម្ម (Procurement):

  • ទទួលសំណើទិញសម្ភារៈពីផ្នែករចនា រោងជាង និងការដ្ឋាន ။
  • ស្វែងរកតម្លៃ (Quotation) ពីអ្នកផ្គត់ផ្គង់យ៉ាងតិច ៣ទៅ៤ កន្លែងដើម្បីប្រៀបធៀបតម្លៃ និងគុណភាព ។

  • រក្សារទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ។

  • ធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកផ្គត់ផ្គង់ និងតារាងតម្លៃសម្ភារៈជាប្រចាំ ။

     4. ការគ្រប់គ្រងស្តុកឧបករណ៍ (Tool Equipment Stock Control):

  • រៀបចំនិងថែរក្សាបញ្ជីឧបរកណ៍ និងគ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុន (Tool Register) ။
  • គ្រប់គ្រងការចេញ ចូល ឧបករណ៍ (Check-in/ Check-Out) រវាងរោងជាង និងការដ្ឋាននីមួយៗ ដោយមានឯកសារហត្ថលេខច្បាស់លាស់ ။

  • ធ្វើការរាប់ស្តុកជាក់ស្តែង (Physical Count) ប្រចាំខែ និងរាយការណ៍ករណីបាត់បង់ ឬខូចខាត ။

  • តាមដានការជួសជុល និងថែទាំឧបករណ៍ ព្រមទាំងស្នើទិញថ្មីនៅពេលចាំបាច់ ။

ខ. ផ្នែករដ្ឋបាល និងធនធានមនុស្ស

      5. ប្រាក់បៀវត្សរ៍ (Payroll):

  • គណនាប្រាក់ខែបុគ្គលិកប្រចាំខែ និងប្រាក់ឈ្នួលកម្មករការដ្ឋាន (ប្រចាំថ្ងៃ / ប្រចាំសប្តាហ៍) ដោយផ្អែកលើទិន្នន័យវត្តមាន ដែលបានផ្ទៀងផ្ទាត់ជាមួយអ្នកគ្រប់គ្រងការដ្ឋាន ။

  • រៀបចំតារាងបើកប្រាក់ខែ (Payroll Sheet) ដាក់ស្នើជូននាយកគ្រប់គ្រងអនុម័ត មុនធ្វើការទូទាត់ ။

  • គណនាការកាត់ទុក ប្រាក់បន្ថែមម៉ោង (OT) ប្រាក់រង្វាន់ និងការកាត់ពន្ធលើប្រាក់បៀវត្សរ៍តាមច្បាប់ ။

  • រក្សារកំណត់ត្រាប្រាក់បៀរបត្សរ៍អោយមានសណ្តាប់ធ្នាប់ និងសម្ងាត់ ။

      6.ការជ្រើសរើសបុគ្គលិក (Recruitment Support):

  • ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកតាមបណ្តាញនានា (BongThom, CamHR, Facebook, Telegram ជាដើម) ။

  • ទទួល និងរៀបចំ CV បេក្ខជន ព្រមទាំងកំណត់ពេលសម្ភាសន៍ជូននាយកគ្រប់គ្រង ။

  • រៀបចំឯកសារចូលបម្រើការងារ (Onboarding) សម្រាប់

  • បុគ្គលិកថ្មី ။

      7. វត្តមាន និងច្បាប់ឈប់សម្រាក (Attendance & Leave):

  • តាមដានវត្តមានបុគ្គលិកការិយាល័យ រោងជាង និងកម្មករការដ្ឋានប្រចាំថ្ងៃ ။

  • គ្រប់គ្រងសំណើច្បាប់ឈប់សម្រាក និងកត់ត្រាសមតុល្យថ្ងៃឈប់សម្រាករបស់បុគ្គលិកម្នាក់ៗ ။

  • រៀបចំរបាយការណ៍វត្តមានប្រចាំខែ សម្រាប់ជាមូលដ្ឋានគណនាប្រាក់ខែ ။

      របាយការណ៍ត្រូវផ្តល់ជូននាយកគ្រប់គ្រង (Required Reports)

  • របាយការណ៍ចំណាយប្រចាំថ្ងៃ / ប្រចាំសប្តាហ៍

  • របាយការណ៍ចំណាយតាមគម្រោង (Project Cost Report) ប្រចាំខែ

  • របាយការណ៍ស្តុកឧបករណ៍ប្រចាំខែ

  • របាយការណ៍ PO និងបំណុលអ្នកផ្គត់ផ្គង់ (Accounts Payable)

  • តារាងបើកប្រាក់ខែ របាយការណ៍វត្តមានប្រចាំខែ និងរបាយការណ៍ថែមម៉ោង

 

 

打开

Male/Female

职位要求

  • ការអប់រំ៖ បរិញ្ញាបត្រ ឬកំពុងសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ឬជំនាញពាក់ព័ន្ធ ។

  • បទពិសោធន៍៖ បទពិសោធន៍ការងារគណនេយ្យ ឬរដ្ឋបាល-ធនធានមនុស្ស យ៉ាងតិច ២ ឆ្នាំ (បើធ្លាប់ធ្វើក្នុងវិស័យសំណង់ ឬផលិតកម្មគ្រឿងសង្ហារឹម នឹងត្រូវផ្តល់អាទិភាព) ។

  • ចំណេះដឹងជំនាញ៖ * មានចំណេះដឹងអំពីការគណនាប្រាក់ខែ NSSF និងច្បាប់ការងារកម្ពុជាកម្រិតមូលដ្ឋាន ។

  • ប្រើប្រាស់ Microsoft Excel / Google Sheets បានស្ទាត់ជំនាញ ។
  • ចេះប្រើប្រព័ន្ធគណនេយ្យ ឬកម្មវិធីគ្រប់គ្រងស្តុក ជាការប្រសើរ ។

  • លក្ខណៈសម្បត្តិ៖ មានភាពស្មោះត្រង់ ម៉ត់ចត់ អាចរក្សាការសម្ងាត់ព័ត៌មានហិរញ្ញវត្ថុ និងប្រាក់បៀរត្សរ៍ ។

  • ភាសា និងការធ្វើដំណើរ៖

  • អាចទំនាក់ទំនងភាសាអង់គ្លេសកម្រិតមូលដ្ឋាន (ចេះភាសាចិន ឬវៀតណាម ជាបន្ថែម គឺជាចំណុចខ្លាំង) ។
  • អាចចុះទៅរោងជាង និងការដ្ឋានតាមតម្រូវការ ។

我们能提供什么

好处

- Rewards for over performance

亮点

- Join an experienced team

工作机会

- Learn new Skills on the jobs